លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភម៉ូតូ២គ្រឿងជូន ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់កោះរ៉ុងសន្លឹម

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.សុី ស្ពីដប៊ូត (G.T.V.C, SPEED BOAT CAMBODIA) បានចាត់តំណាងនាំយកម៉ូតូម៉ាក់ Wave សេរីឆ្នាំ២០២២ ចំនួន ០២គ្រឿង ដែលជាជំនួយ របស់លោកផ្ទាល់ យកទៅប្រគល់ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់កោះរ៉ុងសន្លឹម នៃអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ទុកសម្រាប់ល្បាតរក្សារសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋ- ភ្ញៀវជាតិ និងអន្តរជាតិ នៅក្នុងមូលដ្ឋានក្រុងកោះរ៉ុង..។

ពិធីនេះធ្វើឡើង នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នាស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

លោកវរសេនីយ៍ឯក ស្រ៊ុន វី នាយការិយាល័យ ភស្តុភារ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តំណាងឲ្យ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានថ្លែងអំណរអរគុណ ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាបន្តបន្ទាប់មកនេះ តែងជួយយកចិត្តទុកដាក់ និងឧបត្ថម្ភទាំងថវិកា និងសម្ភារៈផ្សេងៗជាច្រើនសន្ធឹកសន្ទាប់ ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការពារ រក្សារសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋ- ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងខេត្តព្រះសីហនុ។

នាឱកាសនោះ លោកវរសេនីយ៍ឯក ស្រ៊ុន វី នាយការិយាល័យ ភស្តុភារក៏បានជូនពរថល់ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ  អាយុយឺនយូរ និងជៀសផុតពីជំងឺផងទាំងពួង៕

អត្ថបទដែលជាប់ទាក់ទង