បុរសម្នាក់ស្លាប់ភ្លាមៗ ខណៈបើករថយន្ត lexus ទៅបុកគូថរថយន្តធុនធ្ងន់ ពេញទំហឹង

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា បុរសម្នាក់បើកបររថយន្ត lexus ក្នុងល្បឿនលឿន បានជ្រុលទៅបុកគូទរថយន្តធន់ធ្ងន់ពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងរថយន្ត។

ករណីនេះ បានកើតឡើងនៅវេលាម៉ោង០០ និង២០នាទី យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅលើដហផ្លូវជាតិលេខ៥៧B ចន្ន្លោះបង្គោលគីឡូលេខ៦-៧ ស្ថិតក្នុងក្រុមទី១ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុន ឆាន ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បើកបររថយន្តម៉ាកលុចស៊ីស៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ2I-0908 ភ.ព ដោយបើកបរខ្វះការប្រុងប្រយ័ត្ន ក្នុងដំណើរពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត រួចក៏បានបុកពីក្រោយរថយន្តម៉ាក NISSAN DIESEL ភ្លៅប្រាំ ពណ៌ក្រហម លឿង ពាក់លេខ3A-0034ប ជ។

ក្រោយកើតហេតុអ្នកបើកបររថយន្ត NISSAN DIESEL បានរត់គេចខ្លួនបាត់ស្រមោល៕

អត្ថបទដែលជាប់ទាក់ទង