កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១៤នាក់ និងស្លាប់៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៤នាក់, ជាសះស្បើយ ១៥នាក់ និងស្លាប់ចំនួន ០៤នាក់ (០២នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១២នាក់ និងអ្នកដំណើរពីបរទេស ០២នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,២៨៦នាក់- អ្នកជាសះស្បើយ ១១៦,៦៤២នាក់ និងមានអ្នកស្លាប់ ២,៩៦៧នាក់៕

អត្ថបទដែលជាប់ទាក់ទង