អាវុធហត្ថស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បានចុះបង្ក្រាបករណីបទល្មើសគ្រឿងញៀនមួយករណី នៅចំណុចភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ និងដកហូតវត្ថុតាងរួមមាន: ម្សៅសថ្លាចំនួន ០២កញ្ចប់ធំ, ០៣កញ្ចប់តូច សរុប ៩.៥៣ក្រាម, ទូរស័ព្ទចំនួន ០២គ្រឿង, ប្រាក់រៀល ៩០០០០រៀល, ដបជក់ចំនួន ០១, ដែកកេះជក់ចំនួន ០២, ម៉ូតូ ០១គ្រឿង និងថង់សម្រាប់ច្រកថ្នាំមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវីធីតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង