ភ្លើងឆេះហាង​លក់​ម៉ូតូ​យីហោ”លី​ ប៉េង” ខូចរថយន្តទំនើប២គ្រឿង និងម៉ូតូ៥៧គ្រឿង

ខេត្តកំពត៖ សមត្ថកិច្ច បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១​ មានករណីគ្រោះអគ្គីភ័យឆេះផ្ទះ មួយកន្លែង ស្ថិតនៅភូមិកំពង់​បាយ​ខាង​ត្បូង​ សង្កាត់​កំពង់​បាយ​ ក្រុង​កំពត​ ខេត្តកំពត​ បណ្ដាលឲ្យ​ឆេះខូចខាត​ហាង​លក់​ម៉ូតូ​ យីហោ«លី​ ប៉េង» ចំនួន​ ០៣ល្វែង។

​សម្ភារៈត្រូវភ្លើងឆេះ ខូចខាតរួមមាន៖

– ម៉ូតូ​ខូចខាត​ធ្ងន់​-ស្រាល​ចំនួន​ ៥៧​ គ្រឿង​
– រថយន្ត​ ២​គ្រឿង ម៉ាក​ LEXUS 570 ឆ្នាំ​2020 និង​រថយន្ត​ CRV ឆ្នាំ​ 2018។
– ម្ចាស់ផ្ទះឈ្មោះ​​ លី​ ប៉េង​ ភេទប្រុស​ អាយុ​ ៥៧ឆ្នាំ​ រស់នៅភូមិឃុំកេីតហេតុ​ខាងលេី។

មូលហេតុ​ នៃការឆេះបណ្ដាលមកពី​ ឆ្លងចរន្ត​អគ្គិសនី។

ករណី​នេះ​ កម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្តកំពត បាន​ប្រេីប្រាស់រថយន្តអគ្គីភ័យចំនួន ០៣​គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០៦រថយន្ត​ ដើម្បីអន្តរាគមន៍ទប់ស្កាត់មិនឲ្យឆេះរាលដាល​។ ហើយ ហេតុការណ៍នេះ ពុំបណ្ដាលឲ្យមានមនុស្ស​រងគ្រោះថ្នាក់ឡេីយ៕

អត្ថបទដែលជាប់ទាក់ទង