នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុចភូមិ​៤ សង្កាត់​លេខ​៤ ក្រុង-ខេត្ដព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។ យុទ្ធនាការនេះ បានធ្វើឡើងនៅម៉ោង ១១និង​៤០នាទី​​យប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យទាំង ០៣នាក់មានឈ្មោះ ​មាស ណារ៉ា ភេទ​ប្រុស​ អាយុ ២២ឆ្នាំ ជនជាតិខ្មែរ។ ឈ្មោះ ពៅ  យ៉ង់ ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ដួង រដ្ឋា អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាម​ពណ៌សថ្លា​ សង្ស័យសារធាតុញៀន​ចំនួន ១២កញ្ចប់, បំពង់ជក់ថ្នាំចំនួន ០១ និង ទូរស័ព្ទ ចំនួន ០៤គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងជំនាញឃាត់ខ្លួននៅ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង