នគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន
ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បានទទួលជនសង្ស័យម្នាក់ ពីសន្តិសុខ បម្រើការងារនៅតំបន់ ឆាយណាថោន ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ពន្ធ័ករណីគ្រឿងញៀន។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ Buntharik MumthuleePrem ភេទស្រី ជនជាតិថៃ មុខរបរបំរេីការខារ៉ាអូខេ ទីលំនៅបច្ចុប្បន្នភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត: ប្រទេសថៃ។
សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ និងទូរស័ព្ទចំនួន ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវកម្លាំងជំនាញឃាត់ខ្លួននៅ អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដេីម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោស៕ ដោយ៖ ហ្វារីត