នគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង ៩និង​៣០នាទី​​យប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចភូមិដូង ក្រុម​៤៧ ភូមិ​១ សង្កាត់​លេខ​៤ ក្រុង-ខេត្ដព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។

សមត្ថកិច្ច បន្តថា ជនសង្ស័យមានឈ្មោះ មូត ហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម៤៧ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ​ និងឈ្មោះ ហឹម បឿន ភេទ​ស្រី​ ជនជាតិ​ខ្មែរ​ មុខរបរ អ្នកអនាម័យ ទីលំនៅបច្ចុប្បន្ន ក្រុម៤៧ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាម​ពណ៍សថ្លា​ សង្ស័យសារធាតុញៀន​ចំនួន ០៧កញ្ចប់, ម៉ូតូចំនួន ០១គ្រឿង និងទូរស័ព្ទ ចំនួន ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវបានកម្លាំងជំនាញ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង