កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១៦ (PCR) នាក់ទៀត និងស្លាប់៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១៦ (PCR) នាក់ទៀត- ជាសះស្បើយ ១៥នាក់ និងស្លាប់ ០៤នាក់ (០២នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១៥នាក់ និងអ្នកដំណើរពីបរទេស ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៣៤៣នាក់- អ្នកជាសះស្បើយ ១១៦,៦៩៥នាក់ និងមានអ្នកស្លាប់ ២,៩៨២នាក់៕

អត្ថបទដែលជាប់ទាក់ទង