អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែឆ្នូ..
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បង្ហាញពីកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២១ រួមមាន៖
– ប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,១៨% បើធៀបជាមួយចំនួន ប្រជាជនគោលដៅ ១០លាននាក់។
– កុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៩០% បើធៀបជាមួយចំនួន ប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។
– កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៨១% បើធៀបជាមួយចំនួន ប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
– កុមារអាយុ ០៥ឆ្នាំ មាន ៩៤,១២% បើធៀបជាមួយ ប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។
សរុបលទ្ធផល នៃចំនួនអ្នកចាក់វ៉ាក់សាំង បើធៀបនឹងចំនួន ប្រជាជនសរុប ១៦លាននាក់ មាន ៨៨,៧៥% ៕