សហព័ន្ធកីឡារាំកម្ពុជា រៀបចំការប្រកួតកីឡារាំ ប្រចាំឆ្នាំ២០២១

រាជធានីភនំពេញ៖ សហព័ន្ធកីឡារាំកម្ពុជា បានរៀបចំការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមាន អ្នកស្រី ឆៃ ច័ន្ទរិទ្ធិសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជា។

នាឱកាសនោះ អ្នកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ៥០នាក់ មកពី ០៦ក្លិប ដោយមានវិញ្ញាសាប្រកួតរាំអន្តរជាតិ ចំនួន២៣។

ការប្រកួតនេះ បានដំណើរការក្រោមការឧបត្ថម្ភថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា និងសហការចូលរួមឧបត្ថម្ភបន្ថែមពី ក្រុមហ៊ុនចំនួន ១៨ផ្សេងទៀត។

ការប្រកួតនេះ នឹងបិទបញ្ចប់ និងប្រគល់ជ័យលាភី នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១នេះ៕ ប្រភព: AKP រូបថត៖ យឹម សុវឌ្ឍនា

អត្ថបទដែលជាប់ទាក់ទង