ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកអាសុីអាគ្នេយ៍ ឆ្នាំ២០២១ រៀបចំនៅឆ្នេរសមុទ្រក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកអាសុីអាគ្នេយ៍ ឆ្នាំ២០២១ នៅឆ្នេរសមុទ្រក្រុងព្រះសីហនុ រយៈពេល ០៦ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១។
មន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិធីបើកជាផ្លូវការ បៃការប្រកួតកីឡា ខាងលើនេះ នឹងចាប់ផ្តើមនៅព្រលប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ នាបរិវេណសណ្ឋាគារសុខា ក្នុងក្រុងព្រះសីហនុ ក្រោមវត្តមាន លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
ការប្រកួតកីឡាទូកក្តោងជ្រេីសរេីសជេីងឯកអាស៊ីអាគ្នេយ៌ឆ្នាំ២០២១នេះ មានសមាសភាពចូលរួមពីកីឡាករ កីឡាការីនីជាតិ និងអន្តរជាតិ ចំនួន ២៧នាក់ មកពី ០៣ប្រទេស។ ក្នុងនោះមានប្រទេសកម្ពុជា (ជាម្ចាស់ផ្ទះ), ប្រទេសសឹង្ហបូរី និងប្រទេសម៉ាឡេស៊ី ជាមួយនឹងទូកក្តោងចំនួន ២២ទូក៕