នគរបាល​ស្រុក​គងពិសី​ ឃាត់ខ្លួន​ជនសង្ស័យ​​៤​នាក់​ ករណី​ជួញដូរ​គ្រឿងញៀន​

ខេត្ត​កំពង់ស្ពឺ​៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​ បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ចំនួន​ ០៤​នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​ភូមិ​ឃ​ស្រង់​ ឃុំ​ស្រង់​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​។​

​​ប្រតិបត្តិការ​នេះធ្វើឡើង នៅម៉ោង ១០ និង៥០នាទីព្រឹកថ្ងៃ​ទី១២​ ខែធ្នូ​ ឆ្នាំ​២០២១។

​ជនសង្ស័យ​ទាំ ០៤នាក់ ដែលសមត្ថកិច្ច បានឃាត់ខ្លួននោះរួមមាន៖

១-​ ឈ្មោះ​ យ៉ុ​ង​ សុភា​ក់​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ នៅ​ភូមិ​ស្រង់​ ឃុំ​ស្រង់​ ស្រុក​គងពិសី​។

២- ​ឈ្មោះ​ សំ​ ពេជ្រ​ ភេទ​ ប្រុស​ អាយុ​ ១៩​ឆ្នាំ​ នៅ​ភូមិ​តា​នៃ​ ឃុំ​ព្រៃ​ញាតិ​ ស្រុក​គងពិសី​។​

​៣-​ ឈ្មោះ​ ឃុន​ ណុ​ប​ ភេទ​ ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ នៅ​ភូមិ​ម្កាក់​ ឃុំ​ស្នំ​ក្រពើ​ ស្រុក​គងពិសី​។

៤-​ ឈ្មោះ​ គួ​ន​ សុខ​ណា​ ភេទ​ ប្រុស​ អាយុ​ ៣២​ឆ្នាំ​ នៅ​ភូមិ​ស្នួល​ ឃុំ​ស្នំ​ក្រពើ​ ស្រុក​គងពិសី​។​

សមត្ថកិច្ច បាន​ដកហូត​វត្ថុ​តាង​រួម​មាន​៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ ០៤​កញ្ចប់​តូច​,​ ម៉ូតូ​ ០១គ្រឿង​ ,​ ទូរស័ព្ទ​ដៃ​ ០៣​គ្រឿង,​ ដាវ​ ០១​ រួម​នឹង​ឧបករណ៍​ប្រើប្រាស់​ជក់គ្រឿងញៀន​មួយ​ចំនួន​ទៀត។​

បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ ត្រូវកម្លាំង​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​ បញ្ជូនទៅកាន់តុលាការ បន្តនីតិវិធី​តាមច្បាប់៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង