ស្លាប់ជនជាតិចិនម្នាក់ ករណីបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញឿន ជិត១តោនកន្លះ នៅខេត្តព្រះសីហនុ

 

ខេត្តព្រះសីហនុ៖ ប្រភពមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះ សហការជាមួយ ស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ- ខេត្តកោះកុង- ខេត្តព្រះសីហនុ និង កម្លាំងនគរបាលរាជធានីភ្នំពេញ  បានបើកយុទ្ធនាការចុះបង្ក្រាប ករណីកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំ មួយករណីនៅ ក្នុង ក្រុមហ៊ុន (ហ្វាម អេ ស៊ាង.ក) រោងចក្រផលិតដំណាប់ស្វាយ មួយកន្លែង ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

យុទ្ធនាការនេះ បានក្រុមជនល្មើស បានប៉ះទង្គិចគ្នា នៅ ផ្លូវជាតិលេខ៤ ខណៈឈ្មួញគ្រឿង ញៀន កំពុងដឹកគ្រឿងញៀនជា ច្រើន ឆ្ពោះទៅ កាន់ខេត្តព្រះសីហ នុ។

ប្រភពដដែល បន្តថា យុទ្ធនាការបង្ក្រាបបទល្មើសគ្រឿញៀនខាងលើនេះ កម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងបទល្មើសគ្រឿងញឿន ជាម្ចាស់ករណី ដោយមានការ ចូលរួមសហការ ជាមួយនគរបាលខេត្ត និងរាជធានី ភ្នំពេញ ក្រោមការសម្របសម្រួល ពី ស្ថាប័នអយ្យការផងដែរ។

ប្រភពបន្តទៀតថា ប្រតិបត្តិការ នេះ កម្លាំងសមត្ថកិច្ច មន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន បានផ្ទុះអាវុធ ដើម្បីទប់ទល់ ជាមួយ ការបាញ់ប្រហារ ពី សំណាក់ឈ្មួញគ្រឿងញៀន មក លើសមត្ថកិច្ច នៅ ចំណុចលើផ្លូវជាតិលេខ ៤ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំពង់សិលា ខេត្តព្រះសីហ នុ បណ្តាលឲ្យឧក្រិដ្ឋជន ដែលគេ សង្ស័យថា ជាជនជាតិចិនម្នាក់ ត្រូវគ្រាប់កាំភ្លើងស្លាប់ នៅ កន្លែង និង ជនសង្ស័យម្នាក់ទៀត ត្រូវ សមត្ថកិច្ចចាប់ខ្លួន ជាមួយ រថយន្ត ០១គ្រឿង។

សមត្ថកិច្ច រឹបអូសថ្នាំញៀន ប្រភេទ (កេតាមីន) ជាង ១៤០០ គីឡូក្រាម ដែលឧក្រិដ្ឋជន បាន ផលិត និងកែច្នៃ នៅ ក្នុងរោងចក្រ ផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុនចិន ខាងលើនេះ។

ប្រតិបត្តិការ បង្ក្រាបបានគ្រឿងញៀនជាង ១៤០០ គីឡូក្រាម ត្រូវបានធ្វើឡើង ក្រោមការដឹកនាំបញ្ជារពី លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំចុះអនវ្តផ្ទាល់ដោយ លោក ម៉ក់ ជីតូ អគ្គស្នងការរង និងលោក ឡឹក វណ្ណៈ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រភពដដែលបន្តថា ការស៊ើបអង្កេត ឈានទៅបង្រ្កាបករណី កែច្នៃ ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ធ្វើឡើងនៅម៉ោង ០១ និង៣០នាទីកណ្តាលអាធ្រាត្រ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) ដឹកនាំដោយលោក សារី បុត្រសត្យា – លោក យឹម សែនឧត្តម- លោក ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ ចុះសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកោះកុង និងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពី លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ- លោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ- លោក រស់ សារំា ព្រះរាជាអាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកោះកុង និងលោក ទិន សុចិត្រ្តា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្តកំពង់ស្ពឺ បានពួនស្ទាក់ បង្រ្កាប នៅចំណុចភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ប្រភពដដែលបានបន្តទៀតថា  ក្រោយបង្ក្រាបបទល្មើសខាងលើរួច សមត្ថកិច្ច ក៏បានបន្តចុះទៅឆែកឆេរទីតាំងកែច្នៃ នៅចំណុច ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ហើយជាលទ្ធផល សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ក្នុងនោះរួមមាន៖

១- ឈ្មោះ LEE TSUNG HAN អាយុ ៣២ឆ្នាំ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ (ស្លាប់)

២- ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន តៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន)

៣- ឈ្មោះ LY POHAN ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)។

ជាមួយគ្នានោះ សមត្ថកិច្ចក៏រឹបអូសបានវត្ថុតាង ដែលចាប់យកបានរួមមាន៖

– ម្សៅសសង្ស័យ កេតាមីន (KE- TAMIN) ចំនួន ៧៤ការ៉ុង ក្នុង ០១ការ៉ុង ២០កញ្ចប់ធំ ឬស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក។

– អាវុធខ្លី ម៉ាក់ K៥៤ ចំនួន ០១ដើម- រថយន្ត ០២គ្រឿង – សារធាតុគីមី និងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ៕

អត្ថបទដែលជាប់ទាក់ទង