កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១២ (PCR)នាក់ និងស្លាប់៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១២ (PCR) នាក់ទៀត- ជាសះស្បើយ ១៤នាក់ និងស្លាប់ ០៣នាក់ (០៣ នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១២នាក់ និង អ្នកដំណើរពីបរទេស គ្មាន។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុបជំងឺកូវីដ-១៩សរុប ១២០,៣៨២នាក់- អ្នកជាសះស្បើយ ១១៦,៧៣៤នាក់ និងមានអ្នកស្លាប់ ២,៩៩២នាក់៕

អត្ថបទដែលជាប់ទាក់ទង