៣ថ្ងៃមកនេះ ការនេសាទត្រីប្រហុក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ទទួលបានទិន្នផលល្អប្រសើរ

រាជធានីភ្នំពេញ៖ មន្ត្រីខណ្ឌជលផលភ្នំពេញ បានឲ្យដឹងថា រយៈពេល ០៣ថ្ងៃកន្លងមកនេះ ការនេសាទត្រីប្រហុក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ទទួលបានទិន្នផលល្អប្រសើរ ធៀបទៅនឹងការនេសាទត្រីប្រហុក កាលពីឆ្នាំមុន។

លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលភ្នំពេញ ក្នុងឱកាសលោកចុះត្រួតពិនិត្យការប្រមូលត្រីប្រហុក ក្នុងភូមិសាស្រ្ត ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ មានប្រសាសន៍ថា តម្លៃត្រីប្រហុក ក្នុងឆ្នាំនេះ គឺតម្លៃថោកជាងឆ្នាំមុន បើធៀបឆ្នាំមុ។ ក្នុងនោះ ត្រីមិនទាន់ធ្វើ គឺមានតម្លៃក្នុងរង្វង់ ២៥០០រៀល ក្នុង១គីឡូ រីឯត្រីដែលធ្វើរួច ស្ថិតក្នុងតម្លៃប្រមាណ ៥០០០ ទៅ  ៦០០០រៀល ក្នុង ០១គីឡូ៕

អត្ថបទដែលជាប់ទាក់ទង