នាំយកគ្រាប់ត្នោត-ដើមរាំង និងដើមប្ញស្សីផ្អែម ៦ពាន់ដើម ទៅដាំនៅបឹងទន្លេសាប

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ គ្រាប់ត្នោត ចំនួន ៣០០០គ្រាប់- ដើមរាំង និងដើមរំដេញ ចំនួន ១៥០០ដើម- ដើមឬស្សីផ្អែមចំនួន ១៥០០ដើម ត្រូវបានដាំនៅចំណុចដីតំបន់៣ ដែលរដ្ឋាភិបាល បានដកហូតពីការកាប់រានខុសច្បាប់ជាង ២ពាន់ហិកតា ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ពិធីនេះ ក្រោមអធិបតីភាព លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ- លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមនឹងក្រុមការងារ យុវជន សិស្សានុសិស្សប្រមាណជាង ៥០០នាក់ បានចូលរួមដាំ៕

អត្ថបទដែលជាប់ទាក់ទង