សម្តេច ហ៊ុន សែន ផ្ទេរភារកិច្ច លោក​ ប៉ិល​ កុសល ពីអភិបាលរងខេត្តកំពត ឲ្យទៅបម្រើការងារ នៅក្រសួងមហាផ្ទៃវិញ

ខេត្តកំពត៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០៧​ ខែធ្នូ​ ឆ្នាំ២០២១ បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោក​ ប៉ិល​ កុសល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ២​ ពីអភិបាលរង នៃគណៈអភិបាលខេត្តកំពត ឲ្យទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ​ និងបានតែងតាំង​ លោក​ វ៉ិត​ វឌ្ឍនា​ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥​ ឲ្យកាន់មុខតំណែងជា អភិបាលរង​ នៃគណៈអភិបាលខេត្តកំពត​៕

អត្ថបទដែលជាប់ទាក់ទង