ពិធីរម្លឹកខួបគម្រប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

ខេត្តសៀមរាប៖ អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតី ក្នុងពិធីបួងសួង សម្រាប់បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ និងជាការអបអរសាទរ ពិធីរម្លឹកខួបគម្រប់ ២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី អ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សារា, លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក សាដា អ៊ូម៉ា អាឡាម (Sadar Umar Alam) តំណាងអង្គការយូណេស្កួ ប្រចាំនៅកម្ពុជា ព្រមទាំងមន្រ្តីរាជការ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅមុខស្ពានហាលអង្គរវត្ត ខេត្តសៀមរាប៕

រូបថត៖ ឃុត សៅ – AKP

អត្ថបទដែលជាប់ទាក់ទង