គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងរៀបចំធ្វើសមាជគណបក្ស នៅខែមករា ឆ្នាំ២០២២
រាជធានីភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងរៀបចំធ្វើសមាជគណបក្ស របស់ខ្លួន នៅខែមករាឆ្នាំ២០២២ ខាងមុខនេះ ដើម្បីថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះបុត្រាច្បង នៃសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ធ្វើជាប្រធានគណបក្សនេះជាផ្លូវការ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតសកលឆ្នាំ ២០២៣៕