អ្នកស្រី ឱ វណ្ណឌីន៖ មកទល់ពេលនេះ​ អ្នកជំងឺកូវីដ-១៩​ ប្រភេទអូមីក្រុង​ មិនមានអ្វីប្លែកទេ

រាជធានីភ្នំពេញ៖ អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា គិតមកទល់ពេលនេះ​ អ្នកជំងឺកូវីដ-១៩​ ប្រភេទអូមីក្រុង​ មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ។​ ហេីយអ្នកជំងឺរូបនេះ ក្រុមគ្រូពេទ្យកំពុងបន្តយកចិត្តទុកដាក់តាមដានសុខភាពគាត់។

អ្នកស្រីបន្តថា គិតត្រឹមថកងៃទី១៦ ខែធ្នូ កម្ពុជា ទើបតែរកឃេីញអូមីក្រុង ០១ករណីទេ។ សូមបងប្អូនកុំភ័យពេក​ តែក៏កុំហ៊ានពេកដែរ​ ពោលគឺត្រូវយកចិត្តទុកដាក់បន្ត អនុវត្តវិធានការ​ “៣ការពារ​ និង៣កុំ​ បូកជាមួយការចាក់វ៉ាក់សាំងកូវីដ-១៩​ ឱ្យបានគ្រប់ដូសមូលដ្ឋាន​ និងដូសទីបី​ នៅពេលដល់វេនលោកអ្នក”​ ដេីម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ ជាពិសេសពពួកបំប្លែងខ្លួនថ្មី​ និងដេីម្បីនិរន្តរ៍ភាពយូរអង្វែង នៃការរស់នៅធម្មតា តាមប្រក្រតីថ្មី នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩»៕

អត្ថបទដែលជាប់ទាក់ទង