មន្ត្រីជំនាញ ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅជើងភ្នំក្បែរវត្តសំរុង ឃាត់អេស្កាវ៉ាទ័រពីរគ្រឿង

ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ ផ្នែករដ្ឋបាលព្រៃឈើ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ បានចុះស្រាវជ្រាវ រុករក និងបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចជើងភ្នំខាងក្រោយវត្តសំរុង ស្ថិតនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ពេលក្រុមសមត្ថកិច្ចចុះទៅដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញមានគ្រឿងចក្រអេស្កាវ៉ាទ័រចំនួន ០២គ្រឿង បានធ្វើសកម្មភាពគាស់កកាយដីព្រៃរបស់រដ្ឋ(ដីគម្របព្រៃឈើ ឆ្នាំ២០០២) នៅជើងភ្នំក្នុងភូមិសាស្ត្រខាងលើ នៅលើទីតាំងដី ០២កន្លែងផ្សេងគ្នា។ ពេលនោះអ្នកបើកបងគ្រឿងចក្រទាំង ០២គ្រឿង បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងចក្រអេស្កាវ៉ាទ័រចំនួន ០២គ្រឿង នៅកន្លែងកើតហេតុ។

មន្ត្រីរដ្ឋបាលព្រៃឈើ បញ្ជាក់ថា បច្ចុប្បន្នគ្រឿងចក្រអេស្កាវ៉ាទ័រទាំង ០២គ្រឿង ត្រូវបានដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ និងស្វែងរកចាប់ខ្លួនជនល្មើស ដែលចូលទៅគាស់កកាយដីព្រៃរបស់រដ្ឋ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង