ភ្ញៀវទេសចរបរទេស ជិត៧០នាក់ ចូលមកកម្សាន្តនៅខេត្តសៀមរាប ជាលើកដំបូង

រាជធានីភ្នំពេញ៖ អ្នកដំណើរមកពីបរទេសចំនួន ៦៧នាក់ ដែលបានមកកម្សាន្ត នៅខេត្តសៀមរាបតាមជើងហោះហើរអន្តរជាតិលើកដំបូង របស់ Singapore Airlines នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។ ហើយក្នុងចំណោមនោះ ត្រូវបានឱ្យធ្វើតេស្តរកមេរោគកូវីដ-១៩ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។

លោកវរេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងតាមប្រព័ន្ធតេលេក្រាម នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះថា មន្រ្តីចត្តាឡីស័កសាខាខេត្តសៀមរាប និងក្រុម RRT មន្ទីរសុខាភិបាលខេត្តសៀមរាប បានធ្វើតេស្តរហ័ស (RDT) នៅព្រលានយន្តហោះសរុប ៦៥ (ស្រី៣០ ប្រុស៣៥) ក្មេងអាយុក្រោម ០៤ឆ្នាំ ០២នាក់ អត់ធ្វើទេ ជាលទ្ធផលអវិជ្ជមានទាំងអស់។

សូមបញ្ជាក់ថា នេះជាភាពជោគជ័យមួយ សម្រាប់ខេត្តសៀមរាប ដែលភ្ញៀវទេសចរបរទេសលើកដំបូង ដែលមកកម្សាន្តនៅខេត្តសៀមរាប ក្រោយស្ថានភាពកូវីដ-១៩ មានការធូស្បើយ ហើយលទ្ធផលតេស្តអវិជ្ជមាន។

អ្នកទេសចរទាំងនេះ អាចចេញដើរកម្សាន្តយ៉ាងសប្បាយ បានគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា៕

រាយការណ៏ដោយៈ ឃុត សៅ-AKP

អត្ថបទដែលជាប់ទាក់ទង