ក្រុមចោរប្លន់ប្រដាប់អាវុធ ចេញធ្វើសកម្មភាព កក្រើករាជធានីភ្នំពេញ ទៀតហើយ..

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោង ១០ និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះលេខវី ០១ បូរីមូនថោន (MOON TONW) ភូមិគោកចំបក់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានករណី លួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) បង្កឡើងដោយ ជនសង្ស័យមានគ្នា ០៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះរថយន្ត ០១គ្រឿង ម៉ាក Lexus GS 300 ពណ៌ស គ្មានស្លាកលេខ ប្រដាប់ដោយអាវុធ ០៥ដើម ( ខ្លី ០៤ដើម និង AK-47 ស្វាយបត់ ០១ដើម ) បានចូលភ្ជង់ប្លន់ យកគ្រឿងអល័ង្កា មួយចំនួនធំ រួមមាន៖ ប្រាក់ដុល្លា ចំនួន 10ម៉ឺនដុល្លាអាមេរិក និងទូរសព្ទ័ដៃ ០២គ្រឿង ម៉ាក IPhone 12 Pro Max និង 11 Pro Max ។

របាយការណ៍ដដែល បញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ អ៊ាន សៀវម៉ី ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ លក់ដូរ អនឡាញ ស្នាក់នៅផ្ទះលេខវី០១ បូរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ហើយករណីនេះ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវ..។

យ៉ាងនេះក្តី ប្រភពពីបណ្តាញផ្សព្វផ្សាយមួយចំនួន បញ្ជាក់ថា ក្រុមចោរប្លន់ប្រដាប់អាវុធខាងលើ បានប្រមូលយកលុយ និងមាសពេជ្រផ្សេងៗ ពីជនរងគ្រោះ  គិតជាទឹកប្រាក់អស់ជិត ១០លានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង