ឆ្នាំ២០២២ ជាឆ្នាំដែលវីរុសអូមីក្រុង ដេីរហេីរពេញពិភពលោក រួមទាំងកម្ពុជា
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល គឺ អ្នកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា អ្នកស្រី ជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់គ្នា អាចធ្វេីបាន៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ = ការពារលោកអ្នក ពីការវ៉ៃលុកធ្ងន់ធ្ងរលេីសុខភាព, ពីការចូលសម្រាកពេទ្យ និងពីការស្លាប់បាត់បង់ជីវិត។
អ្នកស្រីបន្តថា ខ្ញុំយល់ឃេីញថា ឆ្នាំ២០២២ នឹងជាឆ្នាំ ដែលវីរុសអូមីក្រុងដេីរហេីរពេញពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូច្នេះ ពលរដ្ឋគ្រប់ៗរូប ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រៀមលក្ខណ:ក្នុងការឆ្លេីយតប ទៅនឹងការផ្ទុះការរាតត្បាត ជាយថាហេតុណាមួយ។
បន្ថែមលើនេះ អ្នកស្រី ឱ វណ្ណឌីន បានជូនពរប្រជាពលរដ្ឋទាំងអស់គ្នា សូមរីករាយថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំសាកលថ្មី ២០២២ ដែលជាឆ្នាំយេីងត្រូវ បន្តរៀនរស់ជាមួយកូវីដ-១៩ ជាពិសេស អូមីក្រុង និងវីរុសបម្លែងថ្មីផ្សេងៗទៀត។
អ្នកស្រីបានអំពាវនាវដល់ពលរដ្ឋ ត្រូវថែទាំសុខភាពបុគ្គលជាទីស្រឡាញ់ របស់លោកអ្នក ក្រុមគ្រួសារលោកអ្នក និងសហគមន៍លោកអ្នក ឱ្យបានល្អ ពីការចម្លងវីរុសអូមីក្រុង។ (ប្រភព៖ ទទក)