ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ២,៥២៥នាក់ និងស្លាប់៣១នាក់
បរទេស៖ ប្រទេសថៃ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី សរុបចំនួន ២,៥២៥នាក់ និងស្លាប់ ៣១នាក់។ ក្នុងនោះ ករណីឆ្លងក្នុងពន្ធនាគារ ២៣នាក់។
នេះបើយោងតាម សេចក្តីរាយការណ៍ របស់ក្រសួងសុខភាពសាធារណៈថៃ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១៕