លោក លឹម ងួន ប្តឹង លោក លី ហួត មេបញ្ជាការរង ទីបញ្ជាការជួរមុខ ពីបទប្រើប្រាស់អំណាចប្រើអំពើហិង្សា លើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរឹត និងក្លែងឯកសារ

ខេត្តព្រះសីហនុ៖ លោក លឹម ងួន ជាប្រជាពលរដ្ឋ រស់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីប្តឹង លោក លី ហួត មានឋានៈជា ឧត្តមនាវីទោ មេបញ្ជាការរង ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ ពីបទប្រើប្រាស់អំណាចប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរឹត និងក្លែងឯកសារ ដែលបានប្រព្រត្តឹនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លើផ្ទៃដីទំហំជិត ៤៣ហិកតា។

លោក លឹម ងួន បានបញ្ជាក់ថា បណ្តឹង របស់លោក មិនទាន់ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ដំណើរការនិតីវិធីតាមផ្លូវច្បាប់ផង បែរជាថ្មីៗនេះ មានបញ្ហាកើតឡើង ថ្មី មួយទៀត ដោយមានឈ្មោះ យុទ្ធ ដែលជាប្អូនប្រុសបង្កើត លោក លី ហួត បាននាំប្រជាពលរដ្ឋប្រមាណជាង ២០គ្រួសារ ទៅបោះបង្គោល អង្គន់ជាឡូត៍ លើទីតាំងដី ដែល កំពុងជាប់បណ្តឹង ចែកគ្នាកាន់កាប់យ៉ាងអនាធិតេយ្យទៅវិញ ជាហេតុធ្វើឱ្យមានភាពស្មុកស្មាញដល់ការអនុវត្តន៍តាមផ្លូវច្បាប់។

លោក លឹម ងួន បញ្ជាក់បន្តថា ក្នុងករណីនេះ ដើម្បីការពារភាពស្អាតស្អំ និងភាពយុត្តិធម៌បន្ថែមទៀត រូបលោក ក៏បានដាក់ពាក្យបណ្តឹងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ ដើម្បីជាជំនួយដល់ការអនុវត្តន៍ច្បាប់ របស់សាលាដំបូងខេត្តព្រះសីហនុ អនុវត្តនិតីវិធី។

ឆ្លើយតបបញ្ហានេះ លោក លី ហួត បានបដិសេធថា រូបលោកមិនមានការពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ ដែលនាំគ្នាទៅបោះបង្គោលលើដីខាងលើនោះទេ គឺប្រជាពលរដ្ឋគេទៅបោះតែលើដី របស់ពួកគេ។ ចំណែកលោកគ្រប់គ្រងតែដីទំហំ ៣០ហិកតា ជាកម្មសិទ្ធិរបស់លោកប៉ុណ្ណោះ។

ទោះជាយ៉ាងណា សម្រាប់ប្រជាពល រដ្ឋ ដែលពាក់ព័ន្ធទៅបោះបង្គោលវាតទីយកដីខាងលើនោះ ម្នាក់ៗ បានអះអាងថា ពួកគាត់មកបោះបង្គោល នេះគឺ បោះតែលើដី លោក លី ហួត ប្រគល់ឱ្យតែប៉ុណ្ណោះ (ពោលគឺដីលោក លី ហួត ចែកឱ្យ)។

ខាងក្រោមនេះ គឺជាខ្លឹមសារគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជាទាំងស្រុងស្តីការ ចុះស្រាវជ្រាវស៊ើបអង្កេតកាលពី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១៖

ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង