កងរាជអាវុធហត្ថស្រុកព្រៃនប់ ឃាត់ជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ មន្ត្រីកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៨និង៥០នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង ០២នាក់ រួមមាន៖ ឈ្មោះ ហ៊ត ខេមរិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ និងឈ្មោះ ពៅ សំជី ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ០៧កញ្ចប់ (ទម្ងន់២,៤៤ក្រាម), ទូរស័ព្ទចំនួន ០១គ្រឿង, ដែកកេះជក់ចំនួន ០១, ម៉ូតូ ម៉ាកឌ្រីមសង់ ពណ៌ក្រហម ០១គ្រឿង។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យខាងលើរួចមក កាលពីវេលាម៉ោង០៩និង២០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវធហត្ថខេត្ត បានបន្តការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់បន្ថែមទៀត នៅចំណុចភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង ៤នាក់ រួមមាន៖ ឈ្មោះ វ៉ាន់ ហេង ភេទស្រី អាយុ៥២ឆ្នាំ ទីលំនៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ឈ្មោះ ឡៃ សុខុម ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ឈ្មោះ ធង ធី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឈ្មោះ ញ៉េន មុយ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ០៩កញ្ចប់តូច, ទូរស័ព្ទដៃចំនួន ០៥គ្រឿង, ដបជក់ចំនួន ០២, កន្ត្រៃកាត់ចំនួន ០៤, ដែកកេះចំនួន ០២, ប្រាក់ ៨០០០០០រៀល និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យខាងលើ បានបញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនិតិវីធី៕ ដោយ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង