កីឡាករម៉ូតូទឹក សាលី អ៊ូមើត ប្រកួតឈ្នះពានរង្វាន់ អន្ដរជាតិកម្រិតអាស៊ី Jet Ski Pro Tour 2021 នៅប្រទេសថៃ

រាជធានីភ្នំពេញ៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា លោក សាលី អ៊ូមើត ពេលនេះ បានបន្ថែមស្នាដៃថ្មីមួយទៀត គឺបានគ្រងជើងឯកលើវិញ្ញាសា Pro Am Ski Modified នៃការប្រកួតកីឡាម៉ូតូទឹកពានរង្វាន់អន្ដរជាតិកម្រិតអាស៊ី Jet Ski Pro Tour 2021 នៅប្រទេសថៃ បន្ទាប់ពីឆ្លងកាត់ការប្រកួត ៤ជុំ ឬ ៤ដំណាក់កាល តាំងពីចុងខែតុលាកន្លងទៅនេះ។

កីឡាករ សាលី អ៊ូមើត បានឲ្យដឹងថា ក្នុងការប្រកួតជុំទី៤ ដែលជាជុំកាច់សេចក្ដីកាលពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០២១នេះ រូបលោកបានបន្ដឈរលេខ១ ហើយសរុបពិន្ទុទាំង ៤ជុំ គឺរូបគាត់ បានក្លាយជាម្ចាស់ពានតែម្ដង។

កីឡាករ អ៊ូមើត បង្ហាញអារម្មណ៍រីករាយ ក្រោយដណ្ដើមបានជ័យលាភីជូនជាតិជាថ្មីទៀត៕

អត្ថបទដែលជាប់ទាក់ទង