បង្គាប់ឱ្យយកសំណុំរឿង០០៣ មានជនត្រូវចោទ មាស មុត ទៅបោះត្រា និងដាក់បញ្ចូលក្នុងបណ្ណសារដ្ឋាន នៅថ្ងៃទី២០ ខែធ្នូ

រាជធានីភ្នំពេញ៖ សហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានចេញសេចក្តីសម្រេច  បង្គាប់ឱ្យយកសំណុំរឿង ០០៣ ដែលមានជនត្រូវចោទ ឈ្មោះ មាស មុត ទៅបោះត្រា និងដាក់បញ្ចូល ក្នុងបណ្ណសារដ្ឋាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

សេចក្តីសម្រេចនេះ បានធ្វើឡើងក្រោយ អង្គជំនុំជម្រះតុលាការកំពូល កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានបដិសេធសំណើរ របស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំបញ្ជូនសំណុំរឿង ០០៣ ប្រឆាំងនឹង មាស មុត ទៅជំនុំជម្រះ។

សហចៅក្រមស៊ើបអង្កេតទាំងពីរ គឺលោកចៅក្រមជាតិ យូ ប៊ុនឡេង និងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ម៉ៃឃើល បូឡន់ឌ័រ បានលើកឡើង ក្នុងសេចក្តីសម្រេចថា “នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ អង្គជំនុំជម្រះតុលាការកំពូល បានប្រកាសថា សំណុំរឿងប្រឆាំងនឹង មាស មុត ត្រូវបានបញ្ចប់។ ក៏ប៉ុន្ដែ អង្គជំនុំជម្រះនេះ មិនបានបញ្ជាជាផ្លូវការ ដោយខ្លួនឯងឲ្យបោះត្រា និងតម្កល់ ក្នុងបណ្ណសារដ្ឋាន នូវសំណុំរឿងនេះទេ”៕

អត្ថបទដែលជាប់ទាក់ទង