នគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

ខេត្តតាកែវ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន មួយករណី នៅចំណុចនៅរោងស័ង្កសី ស្ថិតក្នុងភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់(ប្រុស)។

មន្ត្រីនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង្ស័យទាំង ០៥នាក់រួមមាន៖

១- ឈ្មោះ សូត្រ ពិសិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ(ប្រើប្រាស់)។

២- ឈ្មោះ ចាន់ សុធារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ(ជួញដូរ)។

៣- ឈ្មោះ ហូ សីហា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ(ប្រើប្រាស់)។

៤- ឈ្មោះ រ៉ាត់ វុទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ(ជួញដូរ)។

៥- ឈ្មោះ គាំ តុលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងអំពិលឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ(ប្រើប្រាស់)។

ចំពោះវត្ថុតាងចាប់យកបានរួមមាន៖

១- គ្រឿញៀនប្រភេទមេហ្វេគំតាមីន(ICE)ចំនួន១២កញ្ចប់តូច ដែលមានទម្ងន់១,៧៤ ក្រាម(មួយក្បៀសចិតសិបបួនក្រាម) ថ្លឹងថ្នាំសុទ្ធ របស់ឈ្មោះ ចាន់ សុធារ៉ា។

២- គ្រឿញៀន ប្រភេទមេហ្វត់តាមីន(ICE)ចំនួន ១២កញ្ចប់តូច ដែលមានទម្ងន់ ២,៤៦ ក្រាម (ពីរក្បៀសសែសិបប្រាំមួយក្រាម) ថ្លឹងថ្នាំសុទ្ធ របស់ឈ្មោះ រ៉ាត់ វុទ្ធី។

៣- ម៉ូតូចំនួន ០២គ្រឿងម៉ាកសង់កូរ៉ ស្លាកលេខ ភ្នំពេញ1BQ-2860 និងម៉ាកស្នាសស្លាកលេខ ភ្នំពេញ1AD-3803។

៤- ដាវចំនួន ០២ដើម។

៥- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង។

៦- ទូរស័ព្ទចំនួន ០៥គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង