រថយន្តដឹកទំនិញធុនធំមួយគ្រឿង  បើកចុះស្ពានព្រះមុនីវង្ស ដាច់ហ្វ្រាំងបុករះរថយន្តម៉ូតូ និងរបួសមនុស្សច្រើននាក់

រាជធានីភ្នំពេញ៖ សមត្ថកិច្ច នគរ បាល បានឲ្យដឹងថា មានរថយន្តដឹកទំនិញធុនធំមួយគ្រឿង  បានបើកចុះស្ពាន រួចក៏ដាច់ហ្វ្រាំង ជ្រុលបុករះរថយន្ត ,ម៉ូតូកង់បី និងម៉ូតូជាច្រើនគ្រឿងទៀត ដោយបណ្ដាលឲ្យមានមនុស្សប្រុស-ស្រី រងរបួសធ្ងន់-ស្រាល ជាច្រើននាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០២ និង៣០នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចចុងស្ពានព្រះមុនីវង្ស(ចាស់) ជិតស្ថានីយប្រេងឥន្ធនៈ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕

អត្ថបទដែលជាប់ទាក់ទង