សមត្ថកិច្ចឃាត់ជនជាតិ​ថៃ​ ៣៩​នាក់​ លួច​ឆ្លង​ដែន​មក​ធ្វើការ​ខុសច្បាប់​ នៅ​កម្ពុជា​

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ សមត្ថកិច្ច​កម្ពុជា បាន​ឃាត់ខ្លួន ជនជាតិ​ថៃ​ប្រុស​ស្រីចំនួន ​៣៩​នាក់​ ពី​បទ​លួច​ឆ្លង​ដែន​មក​ស្នាក់​នៅ ​និង​ធ្វើការ​ខុសច្បាប់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

បច្ចុប្បន្ន ជន​ជាតិ​ថៃ​ខាងលើនេះ​ ត្រូវបាន សមត្ថកិច្ច បញ្ជូន​ទៅកាន់​ស្រុក​កំណើត​វិញ​ នៅ​​ព្រឹក​​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២១​ តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​ ហើយពិធី​ប្រគល់​-​ទទួល​ជនអន្តោប្រវេសន៍​ថៃ​ទាំង ៣៩នាក់​ គឺភាគី​កម្ពុជា​-​ថៃ​  បានរៀបចំនៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ នៃ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​និង​ច្រក​ខ្ល​ង​លឹ​ក​។

​សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាក់​ថា​ ជនជាតិ​ថៃ​ទាំង​ ៣៩​នាក់​ ត្រូវ​កម្លាំងជំនាញ ឃាត់ខ្លួន​ នៅក្រុងព្រះសីហនុ​ និងក្រុង​ភ្នំពេញ​ ពី​បទ​លួច​ឆ្លង​ដែន​ និង​មក​ស្នាក់​នៅ​ ដោយ​ខុសច្បាប់ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង