ជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត..

រាជធានីភ្នំពេញ៖ សន្និបាតគណបក្សប្រជាជនកម្ពុជា បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។

ចំពោះលទ្ធផលវត្ត នៃសមាជិកបោះឆ្នោតចំនួន ៧៧២រូប គឺសន្លឹកឆ្នោតបានការមានចំនួន ៧៧០សន្លឹក និងមិនបានការ ២សន្លឹក។ ក្នុងនោះយល់ព្រម ៧៦៦សន្លឹក – មិនយល់ព្រម ១ សន្លឹក និងអនុប្បវាទ ៣សន្លឹក។ ដូច្នេះសំឡេងគាំទ្រ ស្មើនឹង ៨៨.៥៥% នៃចំនួនសមាជិកគណៈកម្មាធិការកណ្ដាលទាំងមូល ..។

សម្ដេចពិជ័យសេនា ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន ជាប់ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

សន្និបាតនៅថ្ថៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត..៕

អត្ថបទដែលជាប់ទាក់ទង