កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦(PCR)នាក់ និងស្លាប់១នាក់
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ០៦(PCR)នាក់ទៀត- ជាសះស្បើយ ១១នាក់ និងស្លាប់ ០១នាក់ (០១នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៩២នាក់ និងអ្នកដំណើរពីបរទេស ០៤នាក់។
ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៤៤០នាក់- អ្នកជាសះស្បើយ ១១៦,៨៤៥នាក់ និងអ្នកស្លាប់ ៣,០០៧នាក់៕