រថយន្តបុកគ្នាតាមផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ របួសមនុស្ស៦នាក់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចស្រុកព្រៃនប់ បានជូនដឹងដំណឹងមានបឋម ថា នៅម៉ោង ០៨ និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៦២-១៦៣ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ ០១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-8317 ទិសដៅភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ហើយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។ លុះបើកមកដល់ចំណុចកើតហេតុ ក៏បានឡើងវ៉ាជែង រថយន្ដ ០១គ្រឿង រួចជ្រុលទៅបុកប៉ះរថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-8787 ទិសដៅផ្ទុយគ្នា អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យមានមនុស្សរងរបួសចំនួន ០៦នាក់ ស្រី០២នាក់។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិចឯកជន វាលរេញ។ រីឯវត្ថុតាង បានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរងើចាំដំណោះស្រាយ នៅពេលក្រោយបន្ត៕

អត្ថបទដែលជាប់ទាក់ទង