ឧកញ៉ា ទៀ វិចិត្រ បន្តផ្តល់ជំនួយមនុស្សធម៌ ជួយពលរដ្ឋក្រីក្រ មានរបរជាអ្នកនេសាទសមុទ្រ..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានធ្វើដំណើរតាមម៉ូតូទឹក ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ទៅផ្តល់ជូនប្រជានេសាទមួយគ្រួសារ ដែលមានជីវភាពក្រីក្រខ្វះខាត និងកំពុងចុះនេសាទនៅក្នុងលម្ហសមុទ្រ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រោយទទួលដំណឹងថា ប្រជានេសាទមួយគ្រួសារនេះ ជាគ្រួសារមានជីវភាពក្រីក្រ រកព្រឹកខ្វះល្ងាច ទើបកាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ក៏បានធ្វើដំណើរតាមម៉ូតូទឹក ចុះទៅជួបសួរសុខទុក្ខផ្ទាល់ និងនាំយកស្បៀងអាហារ មានដូចជា អង្ករចំនួន ០១បាវ ស្មើ ៥០គីឡូក្រាម, មីចំនួន ០៥កេស , ត្រីខចំនួន ០៥យួរ, ទឹកត្រីចំនួន ០១យួរ, ទឹកសុីអុីវចំនួន ០១យួរ, ស្ករសចំនួន ០១គីឡូក្រាម, ប៊ីចេងចំនួន ០១គីឡូក្រាម, អំបិលចំនួន ០២គីឡូក្រាម និងទឹកបរិសុទ្ធចំនួន ០២កេស ផ្តល់ជូនប្រជានេសាទក្រីក្រមួយគ្រួសារនេះ ដើម្បីចែករំលែកការខ្វះខាត ឬជួយដោះស្រាយជីវភាព ក្នុងគ្រួសារ និងលើកទឹកចិត្តចំពោះការប្រកបរបរដោយសុច្ចរិត តាមរយៈការធ្វើនេសាទលក្ខណៈគ្រួសារក្នុងសមុទ្រ។

ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានជម្រាបជូនពលរដ្ឋគ្រួសារអ្នកនេសាទរូបនេះ ឲ្យប្រុងប្រយត្ន័ ពេលចេញធ្វើនេសាទ ក្នុងលម្ហសមុទ្រ ពិសេសពេលធាតុអាកាសមិនល្អ ដូចជាពេលមានរលកសមុទ្រ ខ្យល់បោកបក់ខ្លាំង និងភ្លៀងផ្គរខ្លាំងជាដើម..៕

អត្ថបទដែលជាប់ទាក់ទង