អង្គភាពប្រឆាំងអំពើពុករលួយ រកឃើញ ស្នងការរងខេត្តំពង់ឆ្នាំងម្នាក់ កាន់កាប់ និងទន្ទ្រានដីព្រៃលិចទឹក ៣៨ទីតាំង មានទំហំជិត ១០០០ហិកតា

រាជធានីភ្នំពេញ៖ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍ជូនក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ថា លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញថា បានកាន់កាប់ និងទន្ទ្រានដីចំនួន ៣៨ទីតាំង មានទំហំជិត ១០០០ ហិកតា (៩៥២,០២ហិកតា)។ ហើយ ឈ្មោះនេះ បានធ្វើលិខិតប្រគល់ដីជូនរដ្ឋវិញចំនួន ៦៧៨ហិកតា។

ក្នុងនោះ លោក ស៊ុំ សុជាតិ បានលក់ដីព្រៃលិចទឹកតំបន់៣ ចំនួន ០៨លើក បានលុយជាង ៥១ម៉ឺនដុល្លារ។

ចំពោះ ករណីវរសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជានគរបាលខេត្តកំពង់ឆ្នាំង និងឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ដែលជាប់បទល្មើសរួមមាន៖

១- បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត

២- ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃលិចទឹក

៣- បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល។

ចំណែកឯ ឈ្មោះ ស៊ុំ សុជាតិ នៅត្រូវរង នូវបទល្មើសថែមមួយទៀតគឺ បទសម្អាតប្រាក់៕ ប្រភព៖ Bayon Radio

 

អត្ថបទដែលជាប់ទាក់ទង