ប៉ូលិសកម្ពុជា-ចិន បង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរ គ្រឿងញៀនឆ្លងដែនជិត ៣៥០គីឡូក្រាម

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ  សហការជាមួយ កម្លាំងសមត្ថកិច្ចចិន បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជួញដូរគ្រឿងញៀនឆ្លងដែន ដោយរឹបអូសបានគ្រឿងញៀនជិត ៣៥០គីឡូក្រាម និងចាប់ខ្លួនជនជាតិចិនចំនួន ០៩នាក់។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅគោលដៅពីរផ្សេងគ្នា គឺនៅចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខ R03 ស្តាផ្លាទីនឹម បុរីប៉េងហូតបឹងស្នោ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ និង នៅភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សកម្មភាពនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង