កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១៤នាក់ និងស្លាប់១នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១៤(អូមីក្រុង)នាក់ទៀត- ជាសះស្បើយ ១៣នាក់ និងស្លាប់ ០១នាក់ (០១នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ គ្មាន និង អ្នកដំណើរពីបរទេស ១៤នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៤៨៧នាក់- អ្នកជាសះស្បើយ ១១៦,៩០៧នាក់ និងមានអ្នកស្លាប់ ៣,០១២នាក់៕

អត្ថបទដែលជាប់ទាក់ទង