ពលរដ្ឋ ចោទក្រុមហ៊ុន7NG លក់ដីចំណតរថយន្តក្រុង ហើយសំណូមពរ សម្តេច ហ៊ុន សែន ជួយទប់ស្កាត់

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ សហគមន៍ដីក្រហមទាំង ៧សហគមន៍ មានសមាជិកចំនួន ១.៤៦៥ (មួយពាន់បួនរយហុកសិបប្រាំ) គ្រួសារកំពុងរស់នៅក្នុង បុរីសន្ដិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានទទូចស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ឲ្យជួយអន្តរាគមន៍ទប់ស្កាត់ ក្រុមហ៊ុនសេវ៉ឹនអិនជី (7NG) បានយកដីចំណត
រថយន្តក្រុង ដែលមានទំហំ ១៩ម៉ែត្រ គុណនឹង ៧៦ម៉ែត្រ ជាប់ផ្លូវធំបេតុង លក់ដូរជាបន្តទៀត ខណៈក្រុមហ៊ុននេះ ធ្លាប់លក់ទំហំដីប្រហាក់ប្រហែលគ្នានេះ បានសម្រេចម្ដងរួចហើយនាពេលកន្លងមក។

ចំណតរថយន្តក្រុងភ្នំពេញ ស្ថិតនៅ បុរីសន្ដិភាព២ ទីតាំងខាងនេះត្រូវបាន ក្រុមហ៊ុនសេវ៉ឹនអិនជី (7NG) របស់លោកឧកញ៉ា ស្រី សុធា បានពុះច្រៀកមួយចំ
ហៀង ដែលមានទំហំ ១៩ម៉ែត្រ គុណនឹង ៧៦ម៉ែត្រធ្វើជាតូបផ្សារលក់ដូរបានចំនួន ១.០៥០តូប គឺលក់និងជួលទៅឱ្យអាជីវករនៅក្នុងសហគមន៍មួយចំនួនតូច និងអាជីវករពីខាងក្រៅសហគមន៍មួយចំនួនធំ។ មហាជនទូទៅក៏ដូចជា ប្រជាសហគមន៍មើលឃើញថា ពិតជាហ៊ានណាស់..។ ក្រុមហ៊ុន 7NG ព្រោះមើលឃើញពីតម្លៃដីខ្ពស់នៅជាប់ នឹងផ្លូវធំបេតុង ជាទីប្រជុំជន ក៏មានចិត្តលោភលន់ គឺបានរំលោភយកដីចំណតរថយន្តក្រុង ដែលមានទំហំ ១៩ម៉ែត្រ គុណនឹង ៧៦ម៉ែត្រ
មួយកន្លែងទៀត ទៅលក់ឱ្យក្រុមឈ្មួញ តែត្រូវបានប្រជាសហគមន៍ដឹងរឿងនេះ ក៏ធ្វើការតវ៉ាតាំងពី ឆ្នាំ២០១៧ រហូតមកម៉្លេះ គឺនៅតែពុំទាន់មានដំណោះ
ស្រាយអ្វីឡើយ។

ដីចំណតរថយន្តក្រុងនេះ បើគិតជាតម្លៃលុយកាក់ គឺរាប់ម៉ឺនសែនដុល្លារឯណោះ។ សព្វថ្ងៃរថយន្តក្រុងជាច្រើនគ្រឿងពុំមានកន្លែងចូលចតដើម្បីដឹកអ្នកដំណើរ
ឱ្យបានត្រឹមត្រូវឡើយ គឺបានយកផ្លូវបេតុងសាធារណៈធ្វើជាចំណត។ រីឯកន្លែង ចំណតរថយន្តក្រុង ដែលនៅសែសសល់មួយកន្លែងទៀតនោះត្រូវ ក្រុមហ៊ុន
7NG លក់ទៅឱ្យ លោក គឹម យ៉ាន អតីតប្រធានសហគមន៍ដីក្រហមទាំង ៧ ក៏បានធ្វើរបងស័ង្កសីព័ទ្ធជុំវិញបិទជិត តែដោយមានការតវ៉ាពីបងប្អូនសហគមន៍ បុរី
សន្ដិភាព២ ទៅដល់ ខណ្ឌពោធិសែនជ័យ និង ក្រុងភ្នំពេញ ក៍មានការរុះរើរបងនោះចេញវិញ។ ប៉ុន្តែក្រុមអ្នកទិញដីចំណតរថយន្តទាំងនោះបានយកថ្ម និងខ្សាច់
ចាក់លុបពាំងព័ទ្ធជុំវិញចំណតមិនឱ្យរថយន្តក្រុងចូលចតបានឡើយ។ មិនតែប៉ុណ្ណោះក្រុមកូនចៅលោក គឹម យ៉ាន បានបោះបង្គោលដែកចងខ្សែពុះច្រៀកជា
ដីឡូតិ៍តូចៗដើម្បីលក់ជាបន្តទៀត ហើយក៍បានប្តឹងបំបាក់ស្មារតីក្រុមអ្នកតវ៉ានៃសហគមន៍ដើម្បីផលប្រយោជន៍រួមថែមទៀតផង។

ល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បងប្អូនសហគមន៍ដីក្រហមទាំង៧ ដែលតំណាងឱ្យ១.៤៦៥គ្រួសារ កំពុងរស់នៅក្នុង បុរីសន្ដិភាព២ បាននាំគ្នាធ្វើការតវ៉ាដោយ
ផ្ទាល់ទ្រង់ទ្រាយតូចល្មមនៅនឹង ចំណតរថយន្តក្រុងដែល ក្រុមហ៊ុន7NG បានយកទៅលក់ជាលើកទីពីរ។ ពួកគាត់បាននាំគ្នាទាមទារសុំឱ្យ សម្ដេចតេជោ និង
អភិបាលក្រុងភ្នំពេញ ជួយអន្តរាគមន៍ថែរក្សាការពារ ចំណតរថយន្តក្រុង ដែលមានទំហំ១៩ម៉ែត្រ គុណនឹង៧៦ម៉ែត្រ ឱ្យនៅដដែលដើម្បីឱ្យរថយន្តក្រុងមានក
ន្លែងចូលចតត្រឹមត្រូវ និងដឹកអ្នកដំណើរដូចដើមវិញ។ ចំណែកករណីមួយទៀតពួកគាត់សុំឱ្យ តុលាការចេញដីការក្សាការពារ ចំណតរថយន្តក្រុង នេះផងដែល
មានរឿងជិតមួយឆ្នាំមកហើយពុំមានដំស្រាយអ្វីសោះ។

ស្ត្រីឈ្មោះ ផាត់ ឡយ អាយុ ៦៩ឆ្នាំ អនុប្រជាការពារ ភូមិ៦ និងអ៊ុស្រីឈ្មោះ ទូច រដ្ឋា អាយុ៦៧ឆ្នាំ ជាប្រជាការពារ ភូមិ៦។ ពួកគាត់រស់នៅ សង្កាត់ចោមចៅ២
ខណ្ឌពោធិសែនជ័យ បានប្រាប់អង្គភាពយើងថា «ពួកខ្ញុំសុំឱ្យរក្សាទុកចំណតឡានក្រុង នេះដែលជាដី សម្ដេចតេជោ បានសម្បទានឱ្យនៅដដែលដើម្បីកូនចៅ
ឬប្រជាពលរដ្ឋបានធ្វើដំណើរចេញចូលងាយស្រួល។ ពួកយើងខ្ញុំសូមឱ្យ សាលាក្រុងភ្នំពេញ ជួយរៀបចំកែលម្អសណ្ដាប់ធ្នាប់ ចំណតរថយន្តក្រុង នេះឡើងវិញ
ផង»។

ប្រភពបន្តទៀតថា ក្រុមហ៊ុន7NG បានរំលោភយក ចំណតរថយន្តក្រុង ទៅលក់ឱ្យក្រុមគ្រួសារ លោក គឹម យ៉ាន ដែលជា អតីតប្រធានសហគមន៍ដីក្រហមទាំង
៧ នៅក្នុង ឆ្នាំ២០១៤។ នេះយោងតាមលិខិតផ្ទេរសិទ្ធិទិញលក់របស់ ខណ្ឌពោធិសែនជ័យ។ ចំណតរថយន្តក្រុង ដែលលោក គឹម យ៉ាន បានទិញនោះ គ្រោងនឹង
សាងសង់តូបលក់បន្តទៀតដោយបានធ្វើរបងស័ង្កសីព័ទ្ធជុំវិញបិទជិត។ ក៏ប៉ុន្តែត្រូវបានបងប្អូនសហគមន៍នាំគ្នាធ្វើការតវ៉ានៅ ឆ្នាំ២០២០ ក៏ឃើញខាងសាលា
ខណ្ឌពោធិសែនជ័យ ចុះមករុះរើរបងនោះចេញអស់តែនៅមាន គំនរថ្ម ខ្សាច់ចាក់ព័ទ្ធជុំវិញ និងយករនាំងដែកទៅបាំង មិនឱ្យរថយន្តក្រុងចូលចតបានឡើយ។

រីឯលោក ឃិន ដា អាយុ ៤៧ឆ្នាំរស់នៅបុរីសន្ដិភាព២ ភូមិ២ សង្កាត់ចោមចៅ ដែលបានចេញមុខធ្វើការតវ៉ាយ៉ាងសកម្មជាងគេ ត្រូវបានក្រុមអ្នកទិញដីចំណតរថយន្តក្រុង នេះប្ដឹងជាមួយអ្នកសហគមន៍ចំនួន ៤នាក់ទៀត ដោយជាប់ចោទពីបទប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងបិទផ្លូវដោយខុសច្បាប់។
ប៉ុន្តែករណីនេះ ត្រូវបាន តុលាការទាត់ចោលឥតចាត់ការកាលពី ខែធ្នូ ឆ្នាំ២០២០។

ដោយមានគោលបំណងទាមទាររក្សាទុក ដីចំណតរថយន្តក្រុង ដូចអ៊ំស្រីទាំងពីរនាក់ខាងលើដែរលោក ឃិន ដា លើកឡើងថា កន្លងមក ក្រុមហ៊ុន7NG បានដើរ
ប្រាប់ទៅប្រជាពលរដ្ឋ ដែលបានលក់ដូរនៅក្នុងផ្សារថា បើសិនជានរណាហ៊ានចេញមុខទៅទាមទារតវ៉ារឿងចំណតរថយន្តក្រុងគេនឹងដកតូបឈប់ជួលឱ្យដោយ
មូលហេតុក្រុមហ៊ុនមិនពេញចិត្ត។

បើយោងតាមពាក្យស្នើសុំជួយអន្តរាគមន៍ របស់បងប្អូន សហគមន៍ដីក្រហមទាំង ៧ បានគោរពជូន សម្ដេចតេជោ កាលពី ឆ្នាំ២០១៨ កន្លងទៅត្រង់ចំណុចលេខ៤
បានជម្រាបជូនសម្ដេចថា «នៅចំណុចមួយឃ្លាក្នុង ប្រការទី៦ នៃកិច្ចសន្យាបានបញ្ជាក់ថា នៅជាប់ទីតាំងសហគមន៍ មានសួនច្បារ មានចំណតរថយន្ត មានទីធ្លា
លំហែ មានបង្គោលភ្លើងបំភ្លឺជាដើម។ល។ គឺទុកសម្រាប់ជាកន្លែងហាត់ប្រាណ ជាកន្លែងជួបប្រជុំ និងជាកន្លែងធ្វើពិធីបុណ្យធំៗជាដើម។ ក៏ប៉ុន្តែលោកឧកញ៉ា ស្រី
សុធា អគ្គនាយកក្រុមហ៊ុន7NG បន្ទាប់ពីបានចំណេញប្រាក់រាប់រយលានដុល្លារពីការលក់ដីទំហំ៣ហិកតា៦០អា នៅទីតាំងចាស់ហើយនោះ នៅមិនទាន់អស់ចិត្ត
ទៀតបានឆ្លៀតយកទីតាំង សួនច្បារ ទីធ្លាលំហែ និងចំណតរថយន្តមួយចំហៀង ដែលគ្រប់គ្រងដោយ សហគមន៍មួយផ្នែកទៅពុះច្រៀកធ្វើជាតូបផ្សារលក់ដូរចំ
នួន ១.០៥០តូបលក់ និងជួលទៅឱ្យអាជីវករនៅក្នុងសហគមន៍មួយចំនួនតូច និងអាជីវករមកពីក្រៅសហគមន៍មួយចំនួនធំ យកលុយវាល់លានដុល្លារដាក់ហោ
ប៉ៅក្បត់នឹងកិច្ចសន្យា ប្រការទី៦ រំលោភលើសេចក្ដីទុកចិត្តរបស់សហគមន៍ ដោយពុំមានខ្លាចក្រែងអ្វីបន្តិចឡើយ»។

ជុំវិញករណីខាងលើលោក ហែម ដារិទ្ធ អភិបាល ខណ្ឌពោធិសែនជ័យ ពុំអាចទាក់ទងសុំការបំភ្លឺបានទេនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខណៈទូរស័ព្ទចូល
លើកទីមួយសន្ទនាបានបន្តិចក៍ដាច់ ហើយទូរស័ព្ទចូលលើកទីពីរពុំមានអ្នកទទួលឡើយ។

ចំណែកលោក ម៉េត មាសភក្ដី អភិបាលរង នៃសាលារាជធានីភ្នំពេញ និងជាអ្នកនាំពាក្យ ឆ្លើយតបមកអង្គភាពយើងតាមរយៈសារជាអក្សរខ្លីថា «ទំនាស់នេះស្មុគ
ស្មាញ និងបានឈានដល់នីតិវិធីតុលាការផង។ តែយ៉ាងណា អាជ្ញាធររាជធានីភ្នំពេញ កំពុងបន្តសម្របសម្រួល»។

បើយោងតាម មេធាវីគូភាគី ដែលបានទិញដីចំណតរថយន្តពី ក្រុមហ៊ុនសេវ៉ឹនអិនជី បានប្រាប់តុលាការថា «ដីដែលកូនក្ដីខ្លួនទិញនេះ គឺកម្មសិទ្ធិរបស់ ក្រុមហ៊ុន
7NG ដែលមានលិខិតបញ្ជាក់ពីអាជ្ញាធរខណ្ឌនៅក្នុងគម្រោងនេះ គឺក្រុមហ៊ុនគេធ្វើជាទីស្នាក់ការបណ្ដោះអាសន្ន និងចំណតឡានសម្រាប់ឱ្យបុគ្គលិកក្រុមហ៊ុន
ស្នាក់នៅក្នុង ឆ្នាំ២០១៤។ ក្រុមហ៊ុន7NG បានពុះជាដីឡូតិ៍រំលងផ្ទះកូនក្ដីខ្លួនមានគេសាងសង់ផ្ទះបាន២ទៅ៣ល្វែងបាន ហេតុអ្វីបានជាសហកូនបំណុលមិនប្ដឹង
តវ៉ា?»។ (សហកូនបំណុល គឺគូភាគីសហគមន៍ដីក្រហមទាំង៧) ហើយ (សហម្ចាស់បំណុល គឺគូភាគីក្រុមទិញ ដីចំណតរថយន្ត ពីក្រុមហ៊ុន7NG)។

ចំណុចដែលមហាជន និងប្រជាសហគមន៍ កំពុងមានចម្ងល់ តើហេតុអ្វីឯកសារគោលដូចមានក្នុងគម្រោងប្លង់គេមិនគោរពតាម ឬលើកយកមកនិយាយដើម្បីជាគោល ក្នុងការរកដំណោះស្រាយ ? ជាពិសេសទីតាំងបេនឡាននោះ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ក៏ធ្លាប់បានចុះទៅផ្ទាល់ និងទទួលបានការគាំទ្រ
ពីប្រជាសហគមន៍ផងដែរ ប៉ុន្តែមូលហេតុអ្វីពេលទីតាំងនោះកំពុងប្រឈម និងការបាត់បង់តែមិនឃើញមានកិច្ចអន្តាគមន៍ណាមួយដើម្បីរកដំណោះ
ស្រាយជូនប្រជាពលរដ្ឋទៅវិញ ?

គួរបញ្ជាក់ថា សហគមន៍ដីក្រហមទាំង៧ មានប្រជាពលរដ្ឋ ១.៤៦៥គ្រួសារ រស់នៅលើផ្ទៃដីទំហំ៣ហិកតា៦០អាទីតាំងចាស់។ ប៉ុន្តែត្រូវបានផ្លាស់ប្តូរមករស់នៅ ក្នុង
បុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ លើផ្ទៃដីសម្បទាន ២០ហិកតារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានដៃគូវិនិយោគ
គឺក្រុមហ៊ុន7NG។ ប៉ុន្តែដោយឆក់ឳកាសប្រទេសកម្ពុជាផ្ទុះ ជំងឺកូវីដ-១៩ នៅចុង ឆ្នាំ២០១៩ ពេលវេលាស្ងាត់ក្រុមហ៊ុននេះ បានធ្វើសកម្មភាពផ្សេងៗ សម្រេចជាច្រើន
ករណីនៅក្នុង បុរីសន្ដិភាព២៕

អត្ថបទដែលជាប់ទាក់ទង