គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១ មករា ស្លាប់មនុស្ស១៥នាក់ និងរបួស២២នាក់

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរ បាល វានឲ្យដឹងថា មនុស្សចំនួន ១៥នាក់ បានស្លាប់ និង ២២នាក់ទៀត បានរងរបួស (របួសស្រាលចំនួន ៤នាក់ និងរបួសធ្ងន់ចំនួន ១៨នាក់) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នេះ។

នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។

របាយការណ៍ដដែល បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងចំនួន ២០លើក គឺកើតមាននៅរាជធានីភ្នំពេញ- ខេត្តក្រចេះ- កំពង់ស្ពឺ – កំពង់ចាម- កំពង់ធំ- ព្រះវិហារ – ស្ទឹងត្រែង- ឧត្តរមានជ័យ- កែប និងខេត្តត្បូងឃ្មុំ៕

អត្ថបទដែលជាប់ទាក់ទង