ការនាំចេញទំនិញកកស្ទះខ្លាំង នៅព្រំដែនគោក រវាងវៀតណាម-ចិន

រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញ ស្វះស្វែងរកវិធីផ្សេង ដើម្បីនាំទំនិញចេញ ព្រោះដោយសារព្រំដែនវៀតណាម-ចិន កកស្ទះខ្លាំង។

ក្រសួងពាណិជ្ជកម្ម បានប្រកាសដល់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ឱ្យពិនិត្យលទ្ធភាពរកមធ្យោបាយ និងវិធីនាំចេញផ្សេង ដើម្បីចៀសវាងហានិភ័យ និងបញ្ហានានា ដែលបណ្ដាលមកពីការកកស្ទះ តាមរយៈការបញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាម ឆ្ពោះទៅកាន់ប្រទេសចិន តាមច្រកព្រំដែនគោក រវាងប្រទេសវៀតណាម និងប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង