ក្រុមហ៊ុនជី.ធី.វី.ស៊ី បន្ថែមអូប័រល្បឿនលឿនទំនើប សម្រាប់បម្រើដល់វិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុៈ លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងអំណរគុណ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានគាំទ្រក្រុមហ៊ុន ជី.ធី.វី.ស៊ី ( G.T.V.C ) របស់លោក ខណៈក្រុមហ៊ុននេះ បានដាក់បន្ថែមមធ្យោបាយដឹកជញ្ជូនភ្ញៀវ នៅតាមផ្លូវសមុទ្រ(អូប័រ) ល្បឿនលឿន ទំនើប បច្ចេកវិទ្យាថ្មី សម្រាប់វិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ។

កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យផ្ទាល់ ដល់ក្រុមហ៊ុន G.T.V.C របស់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានដាក់ឲ្យដំណើរការបន្ថែម នូវអូប័រទើបនាំចូលថ្មីៗ និងល្បឿនលឿន សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ នៅតាមផ្លូវសមុទ្រ ដែលជាប្រភេទអូបរ័ បំពាក់ដោយបច្ចេកវិទ្យាទំនើប ស្របពេលវិសយ័ទេសចរណ៍ ក្នុងខេត្តព្រះសីហនុ កំពុងមានដំណើរការល្អប្រសើរឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង