ឧកញ៉ា ទៀ វិចិត្រ បន្តបញ្ជូនអូប័រជួយសង្គ្រោះជីវិតមនុស្ស មានជំងឺធ្ងន់ នៅលើកោះមកមន្ទីរពេទ្យ

ខេត្តព្រះសីហនុៈ កាលពីយប់ថ្ងៃទី​០៥ ខែមករា​ ឆ្នាំ​២០២២​ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ទៅទទួលយកបុគ្គលិករបស់ Resort កោះសង្សារ មួយរូប ដែលមានជំងឺរលាកក្រព្រះធ្ងន់ធ្ងរ បញ្ជូនយកមកសង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះខាងលើមាន ឈ្មោះ អ៊ាង កុសល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ។

បុគ្គលិក របស់ Resort កោះសង្សាររូបនេះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុន លោកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន G.T.V.C មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ រួចដឹកបន្តតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ នាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង