គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សទៀតហើយ តាមផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា យុវជនម្នាក់ ឈ្មោះ វិត ភារុណ អាយុ ២២ឆ្នាំ មុខបរជាងភ្លើង មានទីលំនៅភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់នៅនឹងកន្លែងកើតហេតុ ​ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមិនស្គាល់ម៉ាក បុកប៉ះគ្នាជាមួយ ម៉ូតូ របស់ជនរងគ្រោះ បើកបរក្នុងទិសដៅស្របគ្នា។
សមត្ថកិច្ច ឲ្យដឹងបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ០២ និង៤០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ​២០២២​ នៅ​លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៤-១៧៥ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
អត្ថបទដែលជាប់ទាក់ទង