នគរបាលស្រុកកំពង់សីលា ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តព្រះសីហនុ៖ នគរបាលស្រុកកំពង់សីលា បានឱ្យដឹងថា កាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញប្រឆាំងបទល្មេីសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបាក់រទេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង ២នាក់ រួមមាន៖ ឈ្មោះ គង់ សុខនី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ អាស័យដ្ឋានបច្ចុប្បន្នភូមិព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ និងឈ្មោះ កា ប្រុសធំ ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ អាស័យដ្ឋានបច្ចុប្បន្ន ភូមិព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉្សៅក្រាមសថ្លាសង្សយ័ជាសារធាតុញៀនចំនួន ០៨កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលេីត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីបន្តនិតិវិធី៕ ដោយ៖ ហ្វារីត