កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១១នាក់(អូមីក្រុង) និងគ្មានអ្នកស្លាប់ទេ
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១១នាក់(អូមីក្រុងទាំងអស់)- ជាសះស្បើយ ០៩នាក់ និងស្លាប់ «គ្មាន»។ ក្នុងនោះ ករណីឆ្លងសហគមន៍ «គ្មាន» និងអ្នកដំណើរពីបរទេស ១១នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ប្រទេសកម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប ១២០,៥៦៤នាក់- អ្នកជាសះស្បើយ ១១៦,៩៩១នាក់ និងមានអ្នកស្លាប់ ៣,០១៥នាក់៕