សម្ដេច​ ហ៊ុន សែន ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ​បំពេញទស្សនកិច្ចការងារ នៅ​មីយ៉ាន់ម៉ា

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ​២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ដើម្បីបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

នៅពេលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ព្រលានយន្តអន្តរជាតិទីក្រុងណៃពិដោ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក៏បានប្រគល់ជំនួយសម្ភារ បរិក្ខាពេទ្យ ព្រមទាំងម៉ាសចំនួន ៣លានសន្លឹក ជូនដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅឯព្រលានយន្តហោះអន្តរជាតិទីក្រុងណៃពិដោ នៅព្រឹកថ្ងៃដដែលនេះ មុនពេលចេញដំណើរធ្វើទស្សនកិច្ចការងារ ជាបន្តទៀត៕

 

អត្ថបទដែលជាប់ទាក់ទង