កម្ពុជា បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ៣០នាក់ និងគ្មានអ្នកស្លាប់ទេ

រាជធានីភនំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣០នាក់ (ករណីនាំចូល ២៩នាក់ និងឆ្លងក្នុងសហគមន៍ ០១នាក់ ជាប្រភេទអូមីក្រុងទាំងអស់)។ ក្នុងនោះ ជាសះស្បើយថ្មី ១១នាក់ និងមិនមានករណីស្លាប់ថ្មីនោះទេ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ប្រទេសកម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១២០,៦២១ នាក់- អ្នកជាសះស្បើយ ១១៧,០១៤ នាក់ និង អ្នកស្លាប់ ៣,០១៥ នាក់៕

អត្ថបទដែលជាប់ទាក់ទង